កម្មវិធី សិក្សាស្វែងយល់ពីកម្មវិធី បញ្ជីលុយខ្ញុំ (My Money Tracker)

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ី យកចិត្តទុកដាក់ចំពោះអតិថិជនរបស់យើង។ ហេតុដូច្នេះហើយទើបគ្រឹះស្ថានបានចូលរួមជាមួយក្រុមការងារ របស់អង្គការ Good Return ដើម្បីសិក្សាស្វែងយល់ពីកម្មវិធី បញ្ជីលុយខ្ញុំ (My Money Tracker) នាថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០២៤។ គ្រឹះស្ថាននឹងបន្តចែករំលែកចំណេះដឹងពី កម្មវិធីនេះទៅកាន់អតិថិជនរបស់គ្រឹះស្ថាន ដើម្បីជួយអោយអតិថិជនចេះកត់ត្រាចំណូល ចំណាយ សន្សំថវិកា និងគ្រប់គ្រងបំណុលតាមប្រព័ន្ធឌីជីថល។

តាមរយៈការផ្ដល់នូវចំណេះដឹងហិរញ្ញវត្ថុនេះដល់អតិថិជន យើងសង្ឃឹមថានឹងអាចចូលរួមកាត់បន្ថយស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុ និងស្របតាមបេសកកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ីផងដែរ។


ការរៀបចំកម្មវិធីផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់អតិថិជនរបស់យើងនៅការិយាល័យសាខាពារាំង។

កាលពីថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២៣​ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ី បានរៀបចំកម្មវិធីផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់អតិថិជនរបស់យើងនៅការិយាល័យសាខាពារាំង។ ជាផ្នែកមួយនៃការ ផ្តល់កម្ចីប្រកបដោយទំនួលខុសត្រូវ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានបំណងបង្កើនការយល់ដឹងរបស់អតិថិជនអំពីការសន្សំ របៀបជូនដំណឹងពីការដោះស្រាយបណ្តឹងតវ៉ា ឬកង្វល់លើសេវាហិរញ្ញវត្ថុ និងផ្នែកខ្លះនៃការបង្កើតប្រាក់ចំណូលពីអាជីវកម្មផងដែរ។ កម្មវិធីមានអតិថិជនចូលរួមចំនួន ២៥នាក់ (ប្រុស ០៥ នាក់ និងស្រ្តី ២០នាក់)។