អ្នកស្រី អឹម ស្រីលាស់​​ អ្នកលក់គ្រឿងសម្អាង

អ្នកស្រី អឹម ស្រីលាស់ ជាមួយនឹងស្នាមញញឹមនៃក្តីសង្ឃឹម ហើយ នាង​មានអាយុ ៣៣ឆ្នាំ ដែលជាម្តាយមានកូន២នាក់ កូនស្រី ១នាក់ និង​ កូនប្រុស ១នាក់ ។​ នាងរស់នៅក្នុង​​ ភូមិ ភ្លើងឆេះរទេះ  សង្កាត់ ភ្លើងឆេះរទេះ ខ័ណ្ឌ ពោធ៏សែនជ័យ រាជធានីភ្នំពេញ ។ នាងបើកអាជីវកម្ម លក់គ្រឿងសម្អាង នៅផ្ទះរបស់នាង ។ នាងបានដំណើរការអាជីវកម្មរបស់នាង អស់រយៈពេលជិត ១០ឆ្នាំ ហើយនាងមានបទពិសោធន៏ជាច្រើន ទាក់ទងនឹងមុខរបររបស់នាង ។ លោក ម៉ម រ៉ាន ត្រូវជាប្តីរបស់នាង ដែលគាត់មានអាយុ ៣៦ឆ្នាំ ។ គាត់ជាអ្នករត់តាក់ស៊ី និង ជាអ្នកដឹកទឹកស្អាតដើម្បីលក់ទៅអោយអ្នកភូមិ ។ គាត់មានបទពិសោធន៏ជាមួយការងារនេះរយៈពេលជិត ៣ឆ្នាំ ។

អ្នកស្រី ស្រីលាស់ ត្រូវបានណែនាំអោយស្គាល់ ម៉ាក់ស៊ីម៉ាជាលើកដំបូង តាមរយៈអ្នកជិតខាង ក្នុងឆ្នាំ ២០១៣ ។​ នាងបានសម្រេចចិត្ត ស្នើកម្ចីជាលើកដំបូងនូវទំហំទឹកប្រាក់ ៥,០០០ដុល្លារ ដើម្បីបង្កើតហាងរបស់នាងក្នុងការប្រកបមុខរបរអាជីវកម្ម ហើយទិញសម្ភារៈ និងផលិតផលគ្រឿងសម្អាង ។ បន្ទាប់ពីទទួលបានកម្ចីរបស់ពួកយើង ប្តីប្រពន្ធនេះ មានអាជីវកម្មថ្មីមួយដែលមានលទ្ធភាព ក្នុងការបង់ការប្រាក់ជាប្រចាំខែ បានយ៉ាងងាយស្រួល ។ ដោយឃើញជីវភាពរបស់ពួកគេកាន់តែប្រសើរឡើង ក្រោយមក ពួកគេបានស្នើកម្ចីបន្ថែមទៀត ។ ឥឡូវ ពួកគេ ទទួលបានកម្ចីជាថ្មី​​ ដែលមានទឹកប្រាក់ ៥,០០០ដុល្លារ ដើម្បីទិញរថយន្តមួយគ្រឿង សម្រាប់ដឹកទឹកស្អាតលក់ទៅអោយអ្នកភូមិ ។

នាង មានទំនាក់ទំនងរយៈពេលយូរ ជាមួយនឹង ម៉ាក់ស៊ីម៉ា ដែលនាងជាអតិថិជន​ បានកម្ចីចំនួន​ ៨ដង ។ ជាមួយកម្ចីនេះ បានធ្វើអោយ អ្នកស្រី អឹម ស្រីលាស់ ចង់ពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ។ ជាមួយនឹងចំណូលដែលនាងបានសន្សំ បានធ្វើអោយនាង អាចផ្តល់នូវជីវភាពគ្រួសារមួយដ៏ល្អប្រសើរ និង បានផ្តល់ការអប់រំបានល្អទៅដល់កូនរបស់នាង ។

ទៅថ្ងៃអនាគត នាងមានបំណងធ្វើអោយអាជីវកម្មរបស់នាងកាន់តែប្រសើរ និងផ្គត់ផ្គង់ការសិក្សាទៅដល់កូនរបស់នាង ។

អ្នកស្រី អឹម ស្រីលាស់ បាននិយាយថា ៖ “ មុននឹងខ្ញុំទទួលយកកម្ចី បុគ្គលិករបស់ម៉ាក់ស៊ីម៉ា តែងតែពន្យល់យ៉ាងច្បាស់ នូវលក្ខខណ្ឌកម្ចី និងរបៀបនៃការទូទាត់សងសាច់ប្រាក់ មកដល់ខ្ញុំ” ។​  ខ្ញុំពិតជាអរគុណយ៉ាងខ្លាំងចំពោះម៉ាក់ស៊ីម៉ា ដែលបានផ្តល់ប្រាក់កម្ចីដល់យើងខ្ញុំ ។

អ្នកស្រី គូ ឡៃ

អ្នកស្រី គូ ឡៃ មានអាយុ ៥៧ឆ្នាំ ដែលត្រូវជាម្តាយដែលមានកូន៦នាក់​ កូនស្រី ២នាក់ និងកូនប្រុស៤នាក់ ហើយនាង រស់នៅភូមិ ពាមតាឯក ឃុំពាមឧកញ្ញាអុង ស្រុកល្វាឧម ខេត្តកណ្តាល ។ នាងមានមុខរបរត្បាញកន្ទេលនៅផ្ទះរបស់នាង ។​ នាងធ្វើការងារនេះអស់រយៈពេល ១០ឆ្នាំ និងមានបទពិសោធន៏ជាច្រើនទាក់ទងនឹងការងារមួយនេះ ។ ប្តីរបស់នាង ឈ្មោះ សាង សុន ដែលគាត់ជា​ ចុងភៅ និងជាកសិករនៅក្នុងភូមិនេះ ។ គាត់មានបទពិសោធន៏ទៅលើការងារមួយនេះ អស់រយៈពេល ១៦ឆ្នាំ ។

អ្នកស្រី គូ ឡៃ បានលឺពីម៉ាក់ស៊ីម៉ាដំបូងនៅក្នុងឆ្នាំ ២០១៦ ពីមន្រ្តីប្រតិបត្តិការរបស់យើង ដែលបានណែនាំផលិតផល និងសេវាកម្មរបស់ម៉ាក់ស៊ីម៉ា នៅក្នុងភូមិរបស់នាង​។ នាងបានទទួលកម្ចីពីម៉ាក់ស៊ីម៉ា ដើម្បីចាក់ដីសម្រាប់សាងសង់ផ្ទះរបស់នាង ហើយពេលនេះ នាងទទួលបានជីវភាពសមរម្យទៅដល់គ្រួសាររបស់នាង ។ នាងបាននិយាយថា​ នាងជឿជាក់ទៅលើម៉ាក់ស៊ីម៉ា ដោយសារតែសេវាកម្មហិរញ្ញវត្ថុរបស់យើងរហ័ស ដែលតែងតែឆ្លើយតបទៅនឹងតម្រូវការទាន់ពេលវេលា ។ បន្ថែមពីលើការត្បាញកន្ទេល នាងនិងប្តីរបស់នាង បានចំនាយពេលនៅក្នុងចំការពោត ហើយធ្វើស្រែផងដែរ ដើម្បីផ្គត់ផ្គង់ជីវភាពរបស់ពួកគាត់ ។  

មុននឹងប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ម៉ាក់ស៊ីម៉ា នាងបានរកប្រាក់ចំណូលចម្បងរបស់នាងពីការធ្វើស្រែ ដោយរកលុយបានបន្តិចបន្ទួចក្នុងមួយថ្ងៃ ។ ពេលនេះ គ្រួសាររបស់នាងបានសង្កេតឃើញថា ចំណូលរបស់ពូកគាត់មានការកើនឡើង ដែលពួកគាត់មានអតិថិជនច្រើនជាងមុន មកទិញផលិតផលរបស់គាត់ និង ធ្វើអោយប្រសើរឡើង​នូវជីវភាពរបស់ពួកគាត់ ពួកគាត់ក្លាយជា​ ម្ចាស់អាជីវកម្មខ្នាតតូច ។ 

អ្នកស្រី គូ ឡៃ មានបំណងចង់ពង្រីកអាជីវកម្មរបស់នាងបន្ថែមទៀត​ ។ ជាមួយនឹងប្រាក់ចំណូលដែលនាងរកបាន នាងអាចផ្តល់នូវកម្រិតជីវភាពល្អប្រសើរ សម្រាប់គ្រួសាររបស់នាង ។

អ្នកស្រី សឹម សុភី ម្ចាស់អាជីវកម្ម លក់គ្រឿងទេស

អ្នកស្រី សឹម សុភី មានអាយុ ៤៦ឆ្នាំ ដែលជាម្តាយមានកូន៤នាក់ កូនស្រី ២នាក់ និង​កូនប្រុស ២នាក់ ។ នាងរស់នៅភូមិ កោះប្រាក់ ឃុំ ភូមិធំ ស្រុក កៀនស្វាយ ខេត្ត កណ្តាល ។​ នាងបើកអាជីវកម្មលក់គ្រឿងទេសនៅផ្ទះរបស់នាង ។ នាងប្រកបមុខរបរនេះអស់រយៈពេលេជិត ១០ឆ្នាំ និងមានបទពិសោធន៏ជាច្រើនទាក់ទងនឹងមុខរបរមួយនេះ ។ 

គ្រួសារនេះបានឃើញពីការកើនឡើងនៃប្រាក់ចំណូលក្នុងគ្រួសារ ដោយសារ ពួកគេមានទំនិញជាច្រើនសម្រាប់លក់ នៅមុខផ្ទះ និងធ្វើអោយជីវភាពរបស់ពួកគាត់​កាន់តែប្រសើរឡើង នៅពេលដែលពួកគេ ក្លាយជាម្ចាស់អាជីវកម្មខ្នាតតូច ។

ជាមួយនឹងប្រាក់កម្ចីដែលបានផ្តល់ជូន​​ លោកស្រី សឹម សុភី មានបំណងពង្រីកអាជីវកម្មបន្ថែមទៀត ។ ជាមួយនឹងប្រាក់ចំណូលដែលនាងរកបាន នាងអាចផ្តល់នូវកម្រិតជីវភាពល្អប្រសើរ សម្រាប់គ្រួសាររបស់នាង និងការសិក្សាអប់រំកូនៗរបស់នាង ។ ទៅថ្ងៃអនាគត នាងមានបំណងធ្វើអោយអាជីវកម្មរបស់នាងកាន់តែប្រសើរ និង ផ្គត់ផ្គង់ការសិក្សារបស់កូនៗរហូតដល់កម្រិតសាកលវិទ្យាល័យ ។ នាងបាននិយាយថា៖ “ សូមអរគុណដល់កម្ចីរបស់ម៉ាក់ស៊ីម៉ា ដែលបានជួយផ្គត់ផ្គង់អាជីវកម្មរបស់ខ្ញុំ និង គ្រួសាររបស់ខ្ញុំ ឥឡូវនេះពួកយើងសប្បាយចិត្ត​ ” ។

លោក ឡឹម សុភ័ណ្ឌ

លោក ឡឹម សុភ័ណ្ឌ មានអាយុ ៧០ឆ្នាំ ដែលជា​ឪពុកមានកូនប្រុស ៣នាក់ ។ គាត់រស់នៅ ភូមិ កោះប្រាក់ ឃុំ ភូមិធំ ស្រុក កៀនស្វាយ​ ខេត្ត កណ្តាល ដែលគាត់រស់នៅតាំងពីគាត់រៀបការនៅឆ្នាំ ១៩៨៦ ។ គាត់ជា កម្មករសំណង់ និងដាំដុះដូចជា​ ពោត ល្ហុង នៅក្នុងភូមិរបស់គាត់ អស់រយៈពេល ២៣ឆ្នាំ ។ 

ឆ្លុះបញ្ចាំងពីដំណើរការនៃការដាក់ស្នើកម្ចី លោក សុភ័ណ្ឌ បាននិយាយថា៖ “ មុននឹងផ្តល់កម្ចីមកខ្ញុំ បុគ្គលិករបស់ម៉ាក់ស៊ីម៉ា បានពន្យល់យ៉ាងច្បាស់នូវលក្ខខ័ណ្ឌកម្ចី និងរបៀបទូទាត់សាច់ប្រាក់ មកដល់ខ្ញុំ ហើយមុននឹងផ្តល់នូវគំនិតល្អៗ អំពីរបៀបនៃការប្រើប្រាស់កម្ចីក្នុងគោលបំណងអោយបានត្រូវ នឹងសមត្ថភាពនៃការសង ជៀសវាងការជំពាក់បំណុលគេ ” ។​ 

សព្វថ្ងៃនេះ លោក សុភ័ណ្ឌ និងគ្រួសាររបស់គាត់ រីករាយនឹងកម្រិតជីវភាពដ៏សមរម្យ ។ គាត់អាចជួសជុលផ្ទះរបស់គាត់ និងបង្កើនទិន្នផលដំណាំរបស់គាត់ ជាមួយកម្ចីរបស់ម៉ាក់ស៊ីម៉ា ហើយគាត់មិនដែល ខកខានសងកម្ចីឡើយ ។

អ្នកស្រី ផល អាន

អ្នកស្រី អាន រៀបការនៅក្នុងឆ្នាំ ១៩៧៩ និងមានកូន ៣នាក់ដែល កូនប្រុស ២នាក់ និង កូនស្រី ១នាក់ ។ កូនប្រុសទាំងពីរ នៅជាមួយគាត់ និង កូនស្រីបានរៀបការ មានគ្រួសារផ្ទាល់ខ្លួន។ អ្នកស្រី អាន គឺជាអ្នកផលិតស្រាសនៅក្នុងភូមិ រីឯប្តីរបស់នាង ឈ្មោះ សេក សារឿន គឺជាអ្នករត់ម៉ូតូឌុប ។ នាងមានអាយុ៥០ឆ្នាំហើយ ប៉ុន្តែនៅតែមានកម្លាំងគ្រប់គ្រាន់ ក្នុងការធ្វើស្រែចម្ការ ។ ពួកគេមិនបានបញ្ចប់ថ្នាក់បឋមសិក្សាទេ តែពួកគេព្យាយាមសន្សំលុយ ដើម្បីផ្គត់ផ្គង់កូនប្រុសទាំងពីររបស់គាត់ ដូច្នេះពួកគេទាំងពីរ អាចចូលរៀននៅសាលាបាន ។ ផ្ទះរបស់គាត់ ស្ថិតនៅចម្ងាយប្រហែល ១១គីឡូម៉ែត ពីភ្នំពេញ ។ នាងកំពុងខ្ចីប្រាក់ពីម៉ាក់ស៊ីម៉ា ដែលផ្តល់មូលនិធិពីអ្នកផ្តល់ប្រាក់កម្ចី ចំនួន ៧​ តាមរយៈ KIVA (http://www.kiva.org) ហើយនេះជាកម្ចីលើកទី៣ នៅក្នុងទំហំទឹកប្រាក់ ៧០០ដុល្លារ ដើម្បីទិញអង្ករ និងអង្កាម ដើម្បីផលិតស្រាស ។រឿងជោគជ័យរបស់អ្នកស្រី អាន ត្រូវបានគេយកចិត្តទុកដាក់ ចំពោះធនធានប្រចាំថ្ងៃរបស់សហគ្រិន ដែលមានមូលដ្ឋាននៅទីក្រុង ញូវយ៉ក ដើម្បីប្រកាសរឿងរបស់នាងនៅក្នុងព័ត៌មានថា ដោយសារតែកម្ចីខ្នាតតូច ដែលបានជួយមនុស្សពាក់កណ្តាលពិភពលោក ។ អ្នកផលិតស្រាសជនជាតិខ្មែរម្នាក់ ឈ្មោះ ផល អាន ត្រៀមខ្លួនរួចជាស្រេច ក្នុងការពង្រីកអាជីវកម្មដែលកំពុងរីកចម្រើនរបស់នាង ។

អ្នកស្រី ម៉ាន ហ៊ូ

អ្នកស្រី ហ៊ូ បានយកប្រាក់កម្ចីដំបូងជាមួយម៉ាក់ស៊ីម៉ា នៅក្នុងខែធ្នូ ឆ្នាំ ២០០៧ ។ នាងមិនធ្លាប់មានលទ្ធភាព​ទទួលបាន សេវាកម្មហិរញ្ញវត្ថុគ្រប់ប្រភេទពីមុនមកទេ ហើយនាងភ័យខ្លាចយ៉ាងខ្លាំង ក្នុងការខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុ ។ អស់រយៈពេលជាយូរមកហើយ អ្នកស្រី ហ៊ូ បានទិញខោអាវជជុះពីអ្នកជិតខាង ហើយយកមកលក់បន្តនៅផ្ទះរបស់នាង ដែលជាអាជីវកម្មតូចមួយ ដែលនាំមកនូវប្រាក់ចំណូលនៅមានកំរិត សម្រាប់គ្រួសារនាង ។ នាងអាចរកប្រាក់បានតែ ១០,០០០រៀល​ (ប្រមាណ ២.៥០ដុល្លារ) ក្នុងមួយថ្ងៃ ។ កូនៗរបស់នាងមិនអាចទៅសាលារៀនបានទេ ដោយសារគ្រួសារមិនអាចមានលទ្ធភាពបង់ថ្លៃសាលា ឬចំណាយឳកាសទាក់ទងនឹងកូនៗរបស់ពួកគេ ដែលមិនបានធ្វើការដើម្បីជួយគ្រួសារ ។ 

អ្នកស្រី ហ៊ូ បានសម្រេចចិត្តថា នាងចង់បន្ថែមប្រាក់ចំណូលតិចតួចរបស់នាង ជាមួយអាជីវកម្មបន្ថែម ។ នាងបានស្នើប្រាក់កម្ចីពី ម៉ាក់ស៊ីម៉ា ដើម្បីទិញម៉ង និងទូក ដូច្នេះនាងនិងកូនៗរបស់នាងអាចចាប់ត្រី ដើម្បីលក់ទៅអោយអ្នកជិតខាង ។ ជាច្រើនខែក្រោយមក មុខរបររបស់អ្នកស្រី ហ៊ូ បានទទួលបានទឹកប្រាក់ ២០,០០០ ទៅ ៣០,០០០រៀល (ប្រហែល ៥ដូល្លារ ទៅ ៧.៥០​ដូល្លារ ) ក្នុងមួយថ្ងៃ ។ នៅពេលដែលមុខរបរលក់សំលៀកបំពាក់ បានបន្តដំណើរការនេះ បានបង្កើនប្រាក់ចំណូលរបស់អ្នកស្រី​ ហ៊ូ បានយ៉ាងច្រើន ធ្វើអោយជីវភាពគ្រួសារកាន់តែល្អប្រសើរជាបន្តបន្ទាប់ ។ជាអកុសល កូនៗរបស់អ្នកស្រី ហ៊ូ មិនបានបញ្ចប់ការសិក្សារបស់ពួកគេឡើយ ហើយក៏មិនរំពឹងថា អាចត្រលប់ចូលរៀនវិញ នៅពេលអនាគតដែរ ។​ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែការខិតខំប្រឹងប្រែង និង​ភាពជាសហគ្រិនរបស់នាង អ្នកស្រីហ៊ូ ជឿជាក់ថា នាងនឹងអាចបង្កើតការងារនេសាទរបស់នាងបានយ៉ាងជោគជ័យ ដូច្នេះកូនៗរបស់នាង​អាចបន្តការងារនេះនៅពេលអនាគត និងរីករាយជាមួយសុវត្ថិភាពក្នុងការធ្វើអោយអាជីវកម្មជោគជ័យបែបនេះ​។​ ប្រាក់កម្ចីរបស់នាងពីម៉ាក់ស៊ីម៉ាមិនត្រឹមតែជះឥទ្ធិពលវិជ្ជមានដល់ជីវិតរបស់នាងប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ឱកាសចំណេញនិងនិរន្តរភាព​ដល់កូនៗ របស់នាងផងដែរ។

អ្នកស្រី សៅ ពៅ​

អ្នកស្រី ពៅ រស់នៅ ស្រុក កៀនស្វាយ ខេត្តកណ្តាល ដែលជាតំបន់ជនបទប្រមាណ១៥គីឡូម៉ែត ពីក្រុងភ្នំពេញ ។ គាត់បានរៀបការមានកូន២នាក់ ។ អស់រយៈពេលជាច្រើនឆ្នាំ អ្នកស្រី ពៅ បានលក់ផ្កាម្លេះនិងចេក ទៅអោយអ្នកជិតខាងនៅក្បែរផ្សារច្បារអំពៅ ។ គាត់ទិញដំណាំទាំងនេះ ពីកសិករជុំវិញ ដែលផ្កាម្លិះជាផ្កាប្រពៃណីដ៏សំខាន់ ដែលត្រូវបានគេប្រើក្នុងពិធីព្រះពុទ្ធសាសនា ហើយចេកជាផ្លែឈើដ៏ពេញនិយម ក្នុងរបបអាហារខ្មែរ ។ ប្តីរបស់នាងចិញ្ចឹមជ្រូកនិងគោ ដែលគាត់លក់អោយអ្នកជិតខាង ។ 

អ្នកស្រី ពៅ​ និងប្តីរបស់នាង ឈ្មោះ ម៉េង លាង មានបំណងពង្រីកអាជីវកម្មខ្នាតតូចរបស់ពួកគេ អោយទៅជាឧស្សាហកម្មដែលរកប្រាក់ចំណូលបានច្រើន ។ ពីព្រោះតែពួកគេរស់នៅតាមដងផ្លូវដែលមមាញឹក ពួកគេបានសម្រេចចិត្ត​ថា ទីតាំងរបស់ពួកគេ​​ ជាកន្លែងល្អបំផុតសម្រាប់បើកកន្លែងលាងម៉ូតូ ។ ម៉ូតូ គឺជាមធ្យោបាយធ្វើដំណើរទូទៅបំផុតសម្រាប់ប្រជាជនកម្ពុជា និងអាជីវកម្មទូទៅដែលមានទំនោរទៅរកការជួសជុល ឬថែទាំម៉ូតូ ។ 

ជាមួយប្រាក់កម្ចីពីម៉ាក់ស៊ីម៉ា អ្នកស្រីពៅ និង​ លោកម៉េង អាចមានដើមទុនក្នុងការទិញសម្ភារៈ ដែលត្រូវការដើម្បីចាប់ផ្តើមសេវាកម្មលាងម៉ូតូ ។ ជាច្រើនខែបន្ទាប់ ពួកគេបានបើកដំណើរការលើកដំបូង ពួកគេសប្បាយចិត្តក្នុងការចែករំលែកថា អាជីវកម្មនេះដំណើរការល្អ ហើយពួកគេរកចំណូលបានប្រមាណ ៤០,០០០រៀលក្នុងមួយថ្ងៃ (១០ដុល្លារ) សម្រាប់ការងាររបស់ពួកគេ ។ នេះវាមិនច្រើនទេ ប៉ុន្តែកាលពីមុនរកបានតែ ពាក់កណ្តាលនៃចំនួនប្រាក់ចំនេញនេះ ចំណូលនេះបានជួយយ៉ាងច្រើនដល់គ្រួសាររបស់ពួកគេ ។ 

ជាមួយប្រាក់ចំណូលបន្ថែមរបស់ពួកគេ​ អ្នកស្រីពៅ និងលោកម៉េង អាចបន្តគាំទ្រអាជីវកម្មពីរផ្សេងទៀតរបស់ពួកគេ​ គឺការលក់ផ្កាម្លិះ និងលក់ចេក ព្រមទាំងចិញ្ចឹមជ្រូក ។ ពួកគេបាននិយាយថា​ ពួកគេ​អាចបង់ប្រាក់ងាយស្រួលសម្រាប់ការចំណាយប្រចាំថ្ងៃ សម្រាប់គ្រួសាររបស់ពួកគេដែលវាមានសារៈសំខាន់ ជាពិសេស ដោយសារការកើនឡើងនៃតម្លៃម្ហូបអាហារ នាពេលថ្មីៗនេះ ។ ពួកគេក៏មានលទ្ធភាពបន្តបញ្ជូនកូនរបស់ពួកគេ​ទៅសាលារៀន ដែលគួរឪ្យរំភើប ព្រោះអ្នកស្រីពៅ និង ស្វាមីបានផ្តល់តម្លៃខ្ពស់លើការអប់រំ ហើយសង្ឃឹមថាកូនៗរបស់ពួកគេ អាចទៅរៀននៅមហាវិទ្យាល័យនៅថ្ងៃណាមួយ ។ អ្នកស្រីពៅនិយាយថា នាងសង្ឃឹមថាកូនៗរបស់នាង អាចទទួលបានការងារល្អប្រសើរជាងនាង ។ ជាមួយនឹងការខិតខំប្រឹងប្រែង​ វាហាក់បីដូចជា ផែនការរបស់នាងអាចដំណើរការបានល្អ ។