ថ្នាក់ដឹកនាំរបស់ម៉ាក់ស៊ីម៉ា ទទួលខុសត្រូវដោយផ្ទាល់ចំពោះប្រតិបត្តិការប្រចាំថ្ងៃ និងប្រាក់ចំណេញរបស់ក្រុមហ៊ុន ។
ថ្នាក់ដឹកនាំជាន់ខ្ពស់

លោក Tomohiro Isozaki
នាយកប្រតិបត្តិ
ជាតំណងផ្ទៃប្រទេសឲ្យក្រុមហ៊ុន Gojo& Company, Inc. លោក Tomo បានក្លាយជាជំនួយការនាយកប្រតិបត្តិ ក្នុងដំណើរការប្រតិបត្តិការរបស់ Maxima ក្នុងឆ្នាំ 2019 និងក្លាយជានាយកប្រតិបត្តិបណ្តោះអាសន្ននៅឆ្នាំ 2021។មុននេះទៀត លោកមានពិសាធន៍ជាក្រុមហ៊ុន Mitsui&CO.,LTD ។ និង McKinsey&Company, Inc. គាត់បានទទួលបរិញ្ញាបត្រផ្នែកសង្គមវិទ្យានៃការអប់ពី University of Tokyo។ គាត់ចេះនិយាយភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ ហើយអាចប្រើប្រាស់ភាសាជប៉ុនបានល្អឥតខ្ចោះ។

លោកស្រី ស្រេង ស៊ីវឆេង
នាយិកាប្រតិបត្តិការហិរញ្ញវត្ថុ
លោកស្រី ស្រេង ស៊ីវឆេង គឺជាប្រធានផ្នែកហិរញ្ញវត្ថុនៅម៉ាក់ស៊ីម៉ា ។ លោកស្រីធ្វើការ ជាមួយម៉ាក់ស៊ីម៉ា ចាប់តាំងពីការបង្កើតក្រុមហ៊ុននៅឆ្នាំ ២០០០ ។ មុនចូល ម៉ាក់ស៊ីម៉ា ពីឆ្នាំ ១៩៩៥ ដល់ ២០០០ លោកស្រីបានធ្វើការជាប្រធានផ្នែកប្រាក់បញ្ញើរ នៅធនាគារពាណិជ្ជកម្មប៉ាស៊ីហ្វិក ។ លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក គ្រប់គ្រងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្តនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច រាជធានីភ្នំពេញ ក្នុងខែកញ្ញា ឆ្នាំ ២០១៦ ។ លោកស្រី ស៊ីវឆេង ទទួលបានបរិញ្ញាបត្រ គ្រប់គ្រប់ពាណិជ្ជកម្មឯកទេសគ្រប់គ្រង នៅវិទ្យាស្ថានជាតិគ្រប់គ្រងកម្ពុជា នៅឆ្នាំ ២០០១ ។ លោកស្រី ស៊ីវឆេង អាចសន្ទនាបានយ៉ាងល្អនូវភាសាអង់គ្លេស ថៃ និងខ្មែរ ។ លោកស្រី ស៊ីវឆេង យកចិត្តទុកដាក់ ចំពោះបុគ្គលិកទាំងអស់ ។

លោក ញាណ វីរៈ
នាយិកាប្រតិបត្តិការ
ជាប្រធានប្រតិបត្តិការនៅម៉ាក់ស៊ីម៉ា ដែលបានចូលរួមជាមួយម៉ាក់ស៊ីម៉ានៅឆ្នាំ២០២១ ខែកក្តដា។ មុននេះទៀតគាត់មានបទពិសោធន៍ជាអនុប្រធានាយកប្រតិបត្តិនៅ Cheng Fung Investment Co., ហើយធ្លាប់ជានាយកប្រតិបត្តិនៃគម្រោងនៅ Family Microfinance Plc. រយៈពេល២ឆ្នាំ។ ក្នុងនោះផងដែរ លោកវារៈ ធ្លាប់បម្រើការជាប្រធានផ្នែកពណិជ្ជកម្មនៅ Cambodia Post Bank Plc.។ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលពាណិជ្ជកម្ម ផ្នែកឯកទេសគ្រប់គ្រងធនធានមនុស្ស នៅសាកលវិទ្យាល័យ Western. ហើយបានទទួលបរិញ្ញាបត្រផ្នែករដ្ឋបាលពាណិជ្ជកម្ម។

លោកស្រី Melissa Dacles Garcia
នាយិកាប្រតិបត្តិការឌីជីថលនិងម៉ាយីតធីង
លោកស្រី Melissa Dacles Garcia គឺជាប្រធានប្រតិបត្តិការទីផ្សារឌីជីថលនៅ Maxima លោកស្រីបានចូលរួមជាមួយ Maxima ក្នុងខែមីនា តាំងពីឆ្នាំ 2021។ មុនពេលចូលរួមជាមួយ MAXIMA បានធ្វើការជានាយកផ្នែកទីផ្សា និងការអភិវឌ្ឍន៍អាជីវកម្មនៅ OKIDE Villa Co., LTD ហើយលោកស្រីបានធ្វើការជាប្រធានផ្នែកសាខាទីផ្សារនិងទំនាក់ទំនង នៅធនាគារឯកទេស ។ លោកស្រី Melissa បានទទួលបរិញ្ញាបត្រវិទ្យាសាស្ត្រនៅមហាវិទ្យាល័យ San Sebastian ក្នុងប្រទេសហ្វីលីពីន។
ថ្នាក់ដឹកនាំជាន់កណ្តាល

អ្នកស្រី ឡាយ ស៊ីនាថ
នាយកដ្ឋានធនធានមនុស្សនិងរដ្ឋបាល
អ្នកស្រី ឡាយ ស៊ីនាថ ជាប្រធាននាយកដ្ឋានរដ្ឋបាលរបស់ម៉ាក់ស៊ីម៉ា ។ អ្នកស្រីជាបុគ្គលិកដំបូងរបស់ ម៉ាក់ស៊ីម៉ា ។ អ្នកស្រី ស៊ីនាថ បានចូលរួមជាមួយ ម៉ាក់ស៊ីម៉ាតាំងពីខែ ធ្នូ ឆ្នាំ ២០០១ ។ អ្នកស្រី ស៊ីនាថ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រជំនាញគ្រប់គ្រងពាណិជ្ជកម្មឯកទេសគណនេយ្យ នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តកម្ពុជា ក្នុងឆ្នាំ២០០៦ ។ អ្នកស្រី អាចនិយាយ ភាសាអង់គ្លេស និងខ្មែរ ។ អ្នកស្រី ស៊ីនាថ មានថាមពលគ្រប់គ្រាន់ ដើម្បីធ្វើការអោយម៉ាក់ស៊ីម៉ា ហើយត្រូវបានមនុស្សគ្រប់គ្នាស្រលាញ់ចូលចិត្ត ។

លោក ឃាន ដារិទ្ធ
នាយកដ្ឋានពត៌មាន
លោក ឃាន ដារិទ្ធ ជាប្រធាននាយកដ្ឋានព័ត៍មានវិទ្យារបស់ម៉ាក់ស៊ីម៉ា ។ លោកបានចូលរួមជាមួយមីក្រូហិរញ្ញវត្ថុម៉ាក់ស៊ីម៉ាក្នុងឆ្នាំ ២០០៩ ។ លោក ដារិទ្ធ បានបញ្ចប់បរិញ្ញាបត្រវិទ្យាសាស្រ្តកុំព្យូទ័រ ពីសាកលវិទ្យាល័យឯកទេសនៃកម្ពុជា និង បរិញ្ញាបត្ររងអេឡិចត្រូនិច ពីវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមះ ។ ក្នុងឆ្នាំ ២០១៥ លោក ដារិទ្ធ បានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីការធានាព័ត៍មានវិទ្យា និងសវនកម្មសន្តិសុខ នៅវិទ្យាស្ថាន Sunrise ។ លោក អាចសន្ទនាជា ភាសាអង់គ្លេសនិងភាសាខ្មែរបានយ៉ាងល្អ ។ លោក ដារិទ្ធ ញញឹមជានិច្ច ខិតខំធ្វើការដើម្បីរក្សាទិន្នន័យរបស់ម៉ាក់ស៊ីម៉ា អោយមានរបៀបរៀបរយ និងមានសុវត្ថិភាព ។ លោកជាធនធានរបស់ម៉ាក់ស៊ីម៉ា ។

លោក Eduardo Ycong Boyose
នាយកដ្ឋានផែនការមនិងគាំពារសង្គម
លោក Eduardo Ycong Boyose Jr. ជាប្រធានផ្នែកផែនការសាជីវកម្មនិងការគ្រប់គ្រងសកម្មភាពសង្គមនៅMaxima។ គាត់បានចូលរួមជាមួយ Maxima បានធ្វើការជាអ្នកឯកទេសខាងផ្នែក IFRS។ ក្រៅពីនេះ គាត់បានធ្វើការជាជំនួយការអ្នកគ្រប់គ្រងផ្នែកសវនកម្មនៅ KPMG Cambodia Ltd, ប្រធានផ្នែកហិរញ្ញវត្ថុនៅ Resolution Production Qatar LLC អ្នកគ្រប់គ្រងផែនការសាជីវកម្មនៅ Pepsi-Cola Products Philippines Inc, និង Senior Consultant/Auditor នៅ Ernst & Young នៅប្រទេសហ្វីលីពីន។ លោក Eduardo បានទទួលបរិញ្ញាបត្រផ្នែកគណនេយ្យពីសាកលវិទ្យាល័យ Cebu ប្រទេសហ្វីលីពីន និងទទួលបានអាជ្ញាប័ណ្ណគណនេយ្យករសាធារណៈដែលមានការទទួលស្គាល់នៅក្នុងប្រទេសហ្វីលីពីន។

អ្នកស្រី ជា ស្រីមុំ
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
លោកស្រី ជា ស្រីមុំ ជាអនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង MAXIMA។ អ្នកស្រីបានចូលបម្រើការងារនៅ MAXIMA ក្នុងខែតុលា ឆ្នាំ 2021។ មុនពេលចូលរួមជាមួយ MAXIMA អ្នកស្រីមានបទពិសោធន៍បម្រើការដូចជា សវនកម្មផ្ទៃក្នុងជាន់ខ្ពស់នៅ CamGSM Co., Ltd (Cellcard Telecom) អ្នកគ្រប់គ្រងផ្នែកសវនកម្មហិរញ្ញវត្ថុ និងជាអ្នកគ្រប់គ្រងផ្នែកធានាគុណភាពសវនកម្មនិងជំនួញការ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Amret ហើតអ្នកគ្រប់គ្រងសវនកម្មនៅ ADVANS គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមីយ៉ាន់ម៉ា និងអ្នកគ្រប់គ្រងប្រព័ន្ធនិងវិធីសាស្ត្រ និងសវនករផ្ទៃក្នុងជាន់ខ្ពស់នៅ ធនាគារ CANADIA ។ អ្នកស្រី ស្រីមុំ បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពណិជ្ជកម្ម ពីសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងរាជធានីភ្នំពេញ និងបរិញ្ញាបត្រគណនេយ្យនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងបរិញ្ញាបត្រ ព័ត៌មានវិទ្យាផ្នែកប្រព័ន្ធកុំព្យូទ័រនៅសាកលវិទ្យាល័យមេគង្គកម្ពុជាក្នុងរាជធានីភ្នំពេញ។

លោក ង៉យ ស៊ន
នាយកដ្ឋានជាន់ខ្ពស់ឥណទាន
ជាប្រធានជាន់ខ្ពស់នាយកដ្ឋានឥណទាននៅ Maxima ។ គាត់ បានចូលរួមជាមួយ Maxima នៅឆ្នាំ 2015 ជាអនុប្រធានផ្នែកឥណទាន នាយកដ្ឋាន និងត្រូវបានតម្លើងឋានៈទទួលបន្ទុកនាយកដ្ឋានឥណទាន និងឥណទាន ប្រតិបត្តិការក្នុងឆ្នាំ 2017។ មុនពេលចូលរួមជាមួយ Maxima លោកបានបម្រើការក្នុងមុខតំណែងផ្សេងៗ រួមទាំងគ្រូភាសាអង់គ្លេស និងប្រធានសាខានៃមជ្ឈមណ្ឌលបណ្តុះបណ្តាល។ គាត់ផងដែរ បានធ្វើការជាមន្រ្តីឥណទាន គ្រូបណ្តុះបណ្តាលផលិតផលឥណទាន គ្រូបណ្តុះបណ្តាលសេវាកម្មហិរញ្ញវត្ថុ ផលិតផលនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Maxima។ លោក សន ទទួលបានបរិញ្ញាបត្រ បរិញ្ញាបត្រធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និង ថ្នាក់អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យន័រតុន រាជធានី ភ្នំពេញ។ ក្រៅពីនេះ លោកបានចូលរួមវគ្គបណ្តុះបណ្តាលវគ្គខ្លីជាច្រើនជាមួយនឹងក្នុងស្រុក និងអ្នកសម្របសម្រួលអន្តរជាតិ។ គាត់ចេះភាសាអង់គ្លេស និងខ្មែរបានល្អ។ លោក ស៊ន ប្ដេជ្ញាយ៉ាងពេញទំហឹងក្នុងការគាំទ្រក្រុមរបស់គាត់ ដើម្បីធ្វើបានល្អសម្រាប់ខ្លួនគេ ដើម្បីស្ថាប័ន ហើយភាគច្រើនបំផុតសម្រាប់អតិថិជន។

អ្នកស្រី ទូច ពិសី
នាយកដ្ឋានហិរញ្ញវត្ថុ
អ្នកស្រី ទូច ពិសី ជាប្រធានផ្នែកហិរញ្ញវត្ថុនៅម៉ាក់ស៊ីម៉ា ។ អ្នកស្រីបានចូលរួមជាមួយ ម៉ាក់ស៊ីម៉ាតាំងពី ខែ មិថុនា ឆ្នាំ ២០១៨ ។ មុនពេលចូលរួមជាមួយម៉ាក់ស៊ីម៉ា អ្នកស្រីបានធ្វើការជាប្រធានជាន់ខ្ពស់ផ្នែកសវនកម្មផ្ទៃក្នុង នៅ Aeon Specialized Bank មន្រ្តីជាន់ខ្ពស់ផ្នែកធានាគុណភាព នៅក្រុមហ៊ុន Price Waterhouse Cooper (PwC) និងសវនករនៅ Professional Consulting Group (PCG & Partner)។ អ្នកស្រី បានបញ្ចប់ បរិញ្ញាបត្រហិរញ្ញវត្ថុ និងធនាគារ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា(PUC) បរិញ្ញាបត្រគ្រប់គ្រងនៅ សាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM) និងបន្តការសិក្សា ACCA នៅសាលា CamEd Business School។ អ្នកស្រី អាចសន្ទនាជាភាសាអង់គ្លេស និងភាសាខ្មែរបានយ៉ាងល្អ។

លោក សុខ កុសល
នាយកដ្ឋានស៊ីវីអែ
លោក សុខ កុសល បច្ចុប្បន្នជាប្រធាននាយកដ្ឋានឌីជីថល ។ ពីមុនលោក ជាអនុប្រធាននាយកដ្ឋានឥណទានម្នាក់ ដែលទទួលបន្ទុកការអនុវត្តក្នុងតំបន់ ។ លោកបានធ្វើការនៅម៉ាក់ស៊ីម៉ា តាំងពីឆ្នាំ ២០១១ ។ តាំងពីដំបូងមក លោកបានធ្វើការជាមន្រ្តីឥណទាន បន្ទាប់មកត្រូវបានតម្លើងឋានៈ ជាប្រធាន ការិយាល័យសេវាកម្មនៅចោមចៅ ក្នុងឆ្នាំ ២០១៥ ។ ដឹកនាំនៅទីនោះរយៈពេល ២ឆ្នាំ ក្រោយមក ត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានឥណទាន ទទួលខុសត្រូវលើការផ្តល់ប្រាក់កម្ចី ។ លោកធ្លាប់ជាគ្រូបង្រៀនភាសាអង់គ្លេស និងទទួលបានការបណ្តុះបណ្តាល ជាច្រើនជាមួយគ្រូទាំងក្នុងស្រុក និងអន្តរជាតិ ដូចជា “ការផ្តល់ប្រាក់កម្ចីខ្នាតតូច និងមធ្យម”ដោយវិទ្យាស្ថាន ធនាគារ និងហិរញ្ញវត្ថុកម្ពុជា និង Advance Excel & Google slide សម្រាប់អាជីវកម្មដោយក្រុមហ៊ុន Gojo ។ លោកទទួលបានសញ្ញាបត្រគ្រប់គ្រងវិទ្យាសាស្ត្រ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ។ លោក កុសល អាចសន្ទនាជាភាសាអង់គ្លេស និងភាសាខ្មែរបានយ៉ាងល្អ ។ អ្វីដែលលោកចូលចិត្តបំផុត គឺការខិតខំ ដើម្បីឧត្តមភាព ។

លោក សុវណ្ណ ចាន់ដា
នាយកដ្ឋានគ្រប់គ្រងហានិភ័យនិងប្រតិបត្តិតាម
លោក សុវណ្ណ ចាន់ដា ជាប្រធាននាយកដ្ឋានអនុលោម នៅម៉ាក់ស៊ីម៉ា ។ លោក បានចូលរួមជាមួយម៉ាក់ស៊ីម៉ា នៅខែកញ្ញា ឆ្នាំ ២០១៩ ។ មុនពេលចូលរួមជាមួយ ម៉ាក់ស៊ីម៉ា លោកបានធ្វើការនៅធនាគារ ACLEDA ចាប់ពីខែធ្នូ ឆ្នាំ ២០០២ ។ នៅឆ្នាំ ២០១៨ ដល់ ២០១៩ លោកបានបម្រើការជាជំនួយការអ្នកគ្រប់គ្រងផ្នែកអនុលោម នៅការិយាល័យកណ្តាល ហើយនៅឆ្នាំ ២០១៤ដល់ ២០១៧ លោកបានបម្រើការជាជំនួយការអនុប្រធាន និងអ្នកគ្រប់គ្រងមន្ត្រីរដ្ឋបាលនៅសាខាភ្នំពេញ ។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មផ្នែក ហិរញ្ញវត្ថុនិងធនាគារពី BBU ក្នុងឆ្នាំ ២០១៥ ។

លោក យ៉ង រ៉ា
នាយកដ្ឋានប្រតិបត្តិការសាខា
លោក យ៉ង រ៉ា ជាប្រធាននាយកដ្ឋានប្រតិបត្តិការនិង ទីផ្សារ នៅម៉ាក់ស៊ីម៉ា ។ មុននេះ លោកជាសហប្រធាននាយកដ្ឋានឥណទាន នៅម៉ាក់ស៊ីម៉ា ។ លោកបានធ្វើការនៅម៉ាក់ស៊ីម៉ា តាំងពីឆ្នាំ ២០០៨ ដំបូងលោកធ្វើការជា មន្ត្រីឥណទាន បន្ទាប់មកលោកត្រូវបានតម្លើងឋានៈជាជំនួយការអ្នកគ្រប់គ្រង ឥណទានពីឆ្នាំ ២០១០ ដល់ ២០១២ បន្ទាប់មកលោកត្រូវបានតម្លើងឋានៈជា ប្រធានសាខាកៀនស្វាយ ។ ជាថ្មីម្តងទៀត នៅឆ្នាំ ២០១៨ លោកត្រូវបាន តម្លើងឋានៈជា អនុប្រធាននាយកដ្ឋានឥណទាន នៅឆ្នាំ២០១៩ មុនពេលទទួលបន្ទុកតួនាទីបច្ចុប្បន្ន ។ មុនពេលចូលរួមជាមួយម៉ាក់ស៊ីម៉ា លោកធ្លាប់ជាអ្នកលក់អោយក្រុមហ៊ុន 888 Corperation Co.,Ltd ពីឆ្នាំ ២០០៦ ដល់ ២០០៧ ។ លោក រ៉ា ទទួលបានបរិញ្ញាបត្រទីផ្សារ ពីសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប និងទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាស្ត្រសេដ្ឋកិច្ច