សារពីនាយកប្រតិបត្តិ

វិស័យហិរញ្ញវត្ថុនៅកម្ពុជា ស្ថិតនៅក្នុងស្ថានភាពស្ថេរភាព និងតំណាងអោយកំណើនល្អ ។ ការផ្លាស់ប្តូរថ្មីៗ លើបច្ចេកវិទ្យាហិរញ្ញវត្ថុ គឺជាយុទ្ធសាស្រ្តសម្រាប់វិស័យហិរញ្ញវត្ថុនៅកម្ពុជាឆ្ពោះទៅសមាហរណកម្ម អាស៊ានចូលទៅក្នុងទីផ្សារ ។ ទន្ទឹមនឹងការពង្រីកមីក្រូហិរញ្ញវត្ថុទាំងមូលនៅកម្ពុជា បង្ហាញពីការរួមចំណែក ក្នុងការបង្កើនលទ្ធភាពទទួលបានសេវាឥណទាន ។ ក្នុងកំឡុងឆ្នាំនេះ និន្នាការ មានភាពវិជ្ជមានចំពោះ ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ដោយសារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនប្រែក្លាយទៅជាធនាគារ ដើម្បីពង្រីកសេវាកម្មជូនអតិថិជន ។

ថ្វីត្បិតតែការប្រកួតប្រជែងមានភាពលំបាក ការផ្លាស់ប្តូរច្បាប់និងបទបញ្ជាក៏ដោយ ម៉ាក់ស៊ីម៉ា អាចអនុវត្តតាមតម្រូវការទាំងអស់និងរក្សាប្រតិបត្តិការដើម្បីរីកចម្រើន ។ ផលប័ត្រប្រាក់កម្ចីសរុបកើនឡើង ១៦% តំណាងអោយ ២១,៤២៤,៥៩៧.១៥​ ដុល្លារ ។ ទោះជាយ៉ាងណា អតិថិជនសកម្មគឺ ៥,៨៧៤នាក់ ថយចុះ ២% ។ ប្រាក់ចំនេញបន្ទាប់ពីការបង់ពន្ធនៅចុងឆ្នាំ ២០១៩ ស្មើនឹង ៥១៥,១៤៩ ដុល្លារ (ប្រាក់ចំនេញផ្អែកលើ CIFRS សម្រាប់សហគ្រាសធុនតុចនិងមធ្យម) ។ ទាក់ទងនឹងធនធានមនុស្ស បុគ្គលិកសរុបរបស់ម៉ាក់ស៊ីម៉ា ឡើងដល់ ១៧១នាក់ មានបុគ្គលិកស្រី ៣៩នាក់ និងបុគ្គលិកស្រី ៥នាក់កាន់តំណែងគ្រប់គ្រង ។ ម៉ាក់ស៊ីម៉ា អាចរក្សាបាននូវបរិយាកាសការងារល្អ​ និងអាចកាត់បន្ថយអត្រា បុគ្គលិកដល់ ១៤.៦២% ដូចនៅឆ្នាំ ២០១៩ ។

ដើម្បីបម្រើអតិថិជនអោយបានល្អប្រសើរ ម៉ាក់ស៊ីម៉ាបានធ្វើការ ឆ្ពោះទៅរកការផ្លាស់ប្តូរសេចក្តីថ្លែងការ បេសកកម្មរបស់ក្រុមហ៊ុន ។ សេចក្តីថ្លែងការណ៏បេសកកម្មថ្មីនេះបានលើកឡើងថា “ដើម្បីផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុរួមបញ្ចូលដល់គ្រួសារដែលមានប្រាក់ចំណូលទាបនិងសហគ្រាសធុនតូច និងមធ្យមសម្រាប់ការកែលម្អស្តង់ដារសេដ្ឋកិច្ចសង្គមរបស់ពួកគេប្រកបដោយនិរន្តរភាព” ។ ម៉ាក់ស៊ីម៉ា បានធ្វើអោយមានតុល្យភាពទាំងផ្នែកហិរញ្ញវត្ថុនិងផ្នែកមិនមែនហិរញ្ញវត្ថុ ហើយជាពិសេសការអនុវត្ត និងប្រែក្លាយយុទ្ធសាស្រ្តប្រតិប្តិការទៅជាការអនុវត្តជាក់ស្តែង ។ នៅក្នុងការប្តេជ្ញាចិត្ត  ម៉ាក់ស៊ីម៉ាភ្ជាប់កិច្ច សន្យាជាមួយដៃគូរសង្គមដែលមានឈ្មោះថា “water.org”​ ដើម្បីផ្តល់នូវផលិតផល WASH (ទឹក និងអនាម័យ) សម្រាប់អតិថិជនរបស់យើង ។ ម៉ាក់ស៊ីម៉ា បានចូលរួមសហការជាមួយសមាគម មីក្រូហិរញ្ញវត្ថុកម្ពុជាទាក់ទងនឹងគម្រោងធំៗពីរ ៖​ (១) សំលេងអតិថិជន និង (២) យុទ្ធនាការចំនេះដឹង ហិរញ្ញវត្ថុ ។ ទាក់ទងនឹងទិន្នភាពទាំងនេះ ម៉ាក់ស៊ីរក្សាទំនាក់ទំនងល្អជាមួយអតិថិជន រៀបចំការស្ទង់មតិ ពេញចិត្តរបស់អតិថិជន និងការស្ទង់មតិចេញពីអតិថិជន ដើម្បីទទួលបានកម្រិតនៃការពេញចិត្តពី អតិថិជន ។ នៅក្នុងកិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ ដើម្បិថែរក្សាអតិថិជន ម៉ាក់ស៊ីម៉ា សម្រេចបាននូវវិញ្ញាប័នប័ត្រយុទ្ធនាការឆ្លាតលើគោលការណ៏ការពារអតិថិជន នៅខែកក្កដា ឆ្នាំ​២០១៩ ។

តាងនាមអោយគណះគ្រប់គ្រង ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះម្ចាស់ភាគហ៊ុន​ប្រធានក្រុមប្រឹក្សា ភិបាល ចំពោះការដឹកនាំ ការគាំទ្រ និងការណែនាំពេញពេញមួយឆ្នាំ​ ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះបុគ្គលិកម៉ាក់ស៊ីម៉ាទាំងអស់ ដែលបានខិតខំយ៉ាងខ្លាំងនិងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការ បំពេញការងារប្រកបដោយការទទួលខុសត្រូវវិជ្ជាជីវះ​និងការទទួលខុសត្រូវខ្ពស់ ។

ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិនៃកម្ពុជា អតិថិជនជាទីគោរព ដៃគូរពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធដទៃទៀតដែលបានគាំទ្រម៉ាក់ស៊ីម៉ា ។

ប៉ា ប៉ុណ្ណរិទ្ធី

អគ្គនាយក