ដំណោះស្រាយក្រុមប្រឹក្សាភិបាលគាំពារអតិថិជន

ការបញ្ជា្របការគ្រប់គ្រងសកម្មភាពគាំពារអតិថិជន

ម៉ាក់ស៊ីម៉ា បានអនុវត្តការតម្រង់ទិសស្តីពីការគាំពារអតិថិជន (SPM) និងគោលការណ៍ការពារអតិថិជន (CPP) សម្រាប់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ​ ២០១៥ នៅម៉ាក់ស៊ីម៉ា ដែលមានចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល​និង​អ្នកគ្រប់គ្រងជាន់ខ្ពស់៖ លោក អន ប៊ុនហាក់  លោក TEAJUN SHIN លោក SANJAY GANDHI ​ លោក យាន ឬទ្ធី លោក អៅ វេង លោក ជេត ច័ន្ទប្រសើរ លោក ម៉ុយ ម៉ារ៉ា និង លោកស្រី ស្រ៊េង ស៊ីវឆេង ។ បទដ្ឋានជាសាកលនៃការគាំពារអតិថិជន (SPM) និងគោលការណ៍ការពារអតិថិជន (CPP) ត្រូវបានណែនាំដោយអ្នកស្រី Praachi Gandhi ជាប្រធាន SPM នៅក្រុមហ៊ុន Gojo & Company Inc ។ បន្ទាប់ពីការពិភាក្សានូវការតម្រង់ទិស ក្រុមប្រឹក្សាភិបាលបានយល់ព្រមធ្វើតាមគោលការណ៍ទាំងអស់របស់ SPM និង CPP រាល់សកម្មភាពរបស់ម៉ាក់ស៊ីម៉ា ។ ជាលទ្ធផលក្រុមប្រឹក្សាភិបាល បានគាំទ្រអនុសាសន៍ចំពោះ SPM នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ។ នេះត្រូវបានធ្វើ ដោយការយល់ដឹងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានលក្ខណៈពីរ   គឺស្ថាប័នដែលធ្វើសកម្មភាពសេដ្ឋកិច្ចដោយមាន គោលបំណងមូលដ្ឋាន ក្នុងការធ្វើអោយប្រសើរឡើងនូវជីវភាពរបស់អតិថិជន និងបុគ្គលិករបស់ខ្លួន ។ សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ បានយល់ស្របថាតុល្យភាពនៃ ការប្តេជ្ញាចិត្តរបស់សង្គម និងលទ្ធភាពហិរញ្ញវត្ថុមានសារៈសំខាន់ស្មើគ្នានៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ។ វាត្រូវបានគេយល់ស្របបន្ថែមទៀតថា ម៉ាក់ស៊ីម៉ា ត្រូវតែគោរពតាមស្តង់ដារការគាំពារអតិថិជន និងតាមដានជាប្រចាំលើសូចនាករនៃការគាំពារអតិថិជនរបស់ខ្លួន ដូច្នេះអ្នកគ្រប់គ្រង និងបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាចត្រួតពិនិត្យជាប្រចាំនូវវឌ្ឍនភាព និងការធ្វើឲ្យប្រសើរឡើង នៃជីវភាពអតិថិជន ដូចមានចែកនៅក្នុងចក្ខុវិស័យរបស់ម៉ាក់ស៊ីម៉ា បេសកកម្ម និងពាក្យស្លោក ។

ក្រុមប្រឹក្សាភិបាល ជឿជាក់យ៉ាងខ្លាំងថា ការរួមបញ្ចូលការគាំពារអតិថិជន គឺដើម្បីផលប្រយោជន៍ល្អបំផុតរបស់សមាជិក ព្រោះនេះអាចឲ្យម៉ាក់ស៊ីម៉ា ប្រែក្លាយបេសកកម្ម របស់ខ្លួនទៅជាការអនុវត្តជាក់ស្តែង ។ ដូច្នេះវាត្រូវបានដោះស្រាយ ចាប់ពីពេលនេះទៅ ការគាំពារអតិថិជន ត្រូវបានផ្តួចផ្តើមជាផ្លូវការ ចងក្រងជាឯកសារ និងទ្រទ្រង់នៅម៉ាក់ស៊ីម៉ា ។ សម្រេចបន្ថែមថា គណៈកម្មាធិការ SPM ត្រូវបានបង្កើតនិង មានសមាសភាពដូចខាងក្រោម៖

  1. លោក ប៉ា ប៉ុណ្ណរិទ្ធី ជានាយកប្រតិបត្តិ
  2. លោកស្រី ស្រេង ស៊ីវឆេង ជាប្រធានផ្នែកហិរញ្ញវត្ថុ
  3. លោកស្រី Praachi Gandhi ប្រធានផ្នែក  SPM
  4. លោក ឃាន ដារិទ្ធ ជាប្រធានផ្នែក IT
  5. អ្នកស្រី​ វង្ស សុម៉ាលី ជាប្រធានផ្នែកសវនកម្ម
  6. អ្នកស្រី ស៊ឹម សោភណា ជាប្រធានផ្នែកធនធានមនុស្ស

លើសពីនេះទៅទៀត លោក TEAJUN SHIN ត្រូវបានគេកំណត់ជាម្ចាស់ជើងឯកការគាំពារអតិថិជន នៅ ម៉ាក់ស៊ីម៉ា ។