អ្នកស្រី ម៉ាន ហ៊ូ

អ្នកស្រី ហ៊ូ បានយកប្រាក់កម្ចីដំបូងជាមួយម៉ាក់ស៊ីម៉ា នៅក្នុងខែធ្នូ ឆ្នាំ ២០០៧ ។ នាងមិនធ្លាប់មានលទ្ធភាព​ទទួលបាន សេវាកម្មហិរញ្ញវត្ថុគ្រប់ប្រភេទពីមុនមកទេ ហើយនាងភ័យខ្លាចយ៉ាងខ្លាំង ក្នុងការខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុ ។ អស់រយៈពេលជាយូរមកហើយ អ្នកស្រី ហ៊ូ បានទិញខោអាវជជុះពីអ្នកជិតខាង ហើយយកមកលក់បន្តនៅផ្ទះរបស់នាង ដែលជាអាជីវកម្មតូចមួយ ដែលនាំមកនូវប្រាក់ចំណូលនៅមានកំរិត សម្រាប់គ្រួសារនាង ។ នាងអាចរកប្រាក់បានតែ ១០,០០០រៀល​ (ប្រមាណ ២.៥០ដុល្លារ) ក្នុងមួយថ្ងៃ ។ កូនៗរបស់នាងមិនអាចទៅសាលារៀនបានទេ ដោយសារគ្រួសារមិនអាចមានលទ្ធភាពបង់ថ្លៃសាលា ឬចំណាយឳកាសទាក់ទងនឹងកូនៗរបស់ពួកគេ ដែលមិនបានធ្វើការដើម្បីជួយគ្រួសារ ។ 

អ្នកស្រី ហ៊ូ បានសម្រេចចិត្តថា នាងចង់បន្ថែមប្រាក់ចំណូលតិចតួចរបស់នាង ជាមួយអាជីវកម្មបន្ថែម ។ នាងបានស្នើប្រាក់កម្ចីពី ម៉ាក់ស៊ីម៉ា ដើម្បីទិញម៉ង និងទូក ដូច្នេះនាងនិងកូនៗរបស់នាងអាចចាប់ត្រី ដើម្បីលក់ទៅអោយអ្នកជិតខាង ។ ជាច្រើនខែក្រោយមក មុខរបររបស់អ្នកស្រី ហ៊ូ បានទទួលបានទឹកប្រាក់ ២០,០០០ ទៅ ៣០,០០០រៀល (ប្រហែល ៥ដូល្លារ ទៅ ៧.៥០​ដូល្លារ ) ក្នុងមួយថ្ងៃ ។ នៅពេលដែលមុខរបរលក់សំលៀកបំពាក់ បានបន្តដំណើរការនេះ បានបង្កើនប្រាក់ចំណូលរបស់អ្នកស្រី​ ហ៊ូ បានយ៉ាងច្រើន ធ្វើអោយជីវភាពគ្រួសារកាន់តែល្អប្រសើរជាបន្តបន្ទាប់ ។ជាអកុសល កូនៗរបស់អ្នកស្រី ហ៊ូ មិនបានបញ្ចប់ការសិក្សារបស់ពួកគេឡើយ ហើយក៏មិនរំពឹងថា អាចត្រលប់ចូលរៀនវិញ នៅពេលអនាគតដែរ ។​ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែការខិតខំប្រឹងប្រែង និង​ភាពជាសហគ្រិនរបស់នាង អ្នកស្រីហ៊ូ ជឿជាក់ថា នាងនឹងអាចបង្កើតការងារនេសាទរបស់នាងបានយ៉ាងជោគជ័យ ដូច្នេះកូនៗរបស់នាង​អាចបន្តការងារនេះនៅពេលអនាគត និងរីករាយជាមួយសុវត្ថិភាពក្នុងការធ្វើអោយអាជីវកម្មជោគជ័យបែបនេះ​។​ ប្រាក់កម្ចីរបស់នាងពីម៉ាក់ស៊ីម៉ាមិនត្រឹមតែជះឥទ្ធិពលវិជ្ជមានដល់ជីវិតរបស់នាងប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ឱកាសចំណេញនិងនិរន្តរភាព​ដល់កូនៗ របស់នាងផងដែរ។