យើងបានទទួលវិញ្ញាបនបត្របញ្ជាក់ Orange Seal

យើងបានទទួលវិញ្ញាបនបត្របញ្ជាក់ Orange Seal

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ី មានសេចក្តីរំភើបរីករាយក្នុងការប្រកាសថាយើងត្រូវបានទទួលស្គាល់ដោយ “Stakeholder Verified” Orange Seal ដែលបញ្ជាក់ដោយ Impact Investment Exchange (IIX)

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ី ទទួលបាន STAKEHOLDER-VERIFIED ORANGE SEAL ដែលបានបង្ហាញពីការប្តេជ្ញាចិត្ត និងវឌ្ឍនៈភាពឆ្ពោះទៅរកសមភាពយេនឌ័រ និងសកម្មភាពទាក់ទងនឹងអាកាសធាតុ នៅក្នុងសកម្មភាព ការអនុវត្ត គោលនយោបាយ និងលទ្ធផលរបស់ស្ថាប័ន។

យើងប្ដេជ្ញាចិត្តក្នុងការបម្រើអតិថិជនរបស់យើង និងក៏ដូចជាផ្តល់លទ្ធផលគាប់ប្រសើរទៅដល់ភាគីពាក់ព័ន្ធ។

ម៉ាក់ស៊ីម៉ាគឺជាផ្នែកមួយនៃ Gojo ដែលទទួលបានវិញ្ញាបនបត្រ B Corp

ម៉ាក់ស៊ីម៉ា មានកិត្តិយសដែលយើងជាមួយចំណែករបស់ Gojo
ដែលទទួលបានវិញ្ញាបនបត្រ B Corporation

វិញ្ញាបនប័ត្រ B Corp តំណាងឱ្យស្តង់ដារដ៍ខ្ពស់បំផុតមួយសម្រាប់លទ្ធផលសង្គម និងបរិស្ថាននៅក្នុងការងារអាជីវកម្ម។ ក្រុមហ៊ុនដែលទទួលវិញ្ញាបនបត្រនេះ ត្រូវតែឆ្លងកាត់ដំណើរការវាយតម្លៃយ៉ាងតឹងរ៉ឹង និងទទួលបានពិន្ទុអប្បបរមា ៨០ ពិន្ទុ នៅលើ B Impact Assessment ដែលវាស់លទ្ធផលក្នុង ៥ ចំណុច៖ អភិបាលកិច្ច បុគ្គលិក សហគមន៍, បរិស្ថាន, និងអតិថិជន។

ម៉ាក់ស៊ីម៉ាគឺជាផ្នែកមួយរបស់ក្រុមហ៊ុន Gojo រាល់ប្រតិបត្តិការ និងការអនុវត្តរបស់យើងត្រូវបានពិនិត្យយ៉ាងលម្អិតក្នុងដំណើរការវាយតម្លៃ B Impact Assessment លើក្រុមហ៊ុន Gojo។ ការវាយតម្លៃទូលំទូលាយនេះបានពិនិត្យចាប់ពីនីតិវិធីផ្តល់ ឥណទាន និងលទ្ធផលនៃភាពពេញចិត្តរបស់បុគ្គលិក និងការអនុវត្តការងារបរិស្ថាន ដែលក្រុមហ៊ុនត្រូវផ្តល់នូវឯកសារលម្អិត ដើម្បីបញ្ជាក់ពីការអនុវត្ត និងការបង្ហាញនូវការប្តេជ្ញាចិត្ត រក្សានូវតុល្យភាពប្រាក់ចំណេញដោយមានគោលបំណងជាក់លាក់។ ក្រុមហ៊ុន Gojo ទទទួលបានពិន្ទុ ១០២,៨ ពិន្ទុ ដែលជាពិន្ទុខ្ពស់ជាងកម្រិតពិន្ទុអប្បបរមា ៨០ពិន្ទុ ដើម្បីទទួលបាននូវវិញ្ញាបនបត្រ។

ការចូលរួមរបស់យើងក្នុងដំណើរការ វិញ្ញាបនបត្រ B Corp ដោយជោគជ័យរបស់ក្រុមហ៊ុន Gojo បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា របស់យើងក្នុងការបង្កើតឥទ្ធិពលវិជ្ជមានសម្រាប់ ភាគីពាក់ព័ន្ធទាំងអស់ រួមមាន បុគ្គលិក អតិថិជន សហគមន៍ និងបរិស្ថាន ខណៈពេលនៃការរក្សាតម្លាភាព និងគណនេយ្យភាព ដែលជាតម្រូវការនៃវិញ្ញាបនបត្រ B Corp បានកំណត់។

សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចស្វែងរកការផ្សាយជាផ្លូវការនៅលើគេហទំព័ររបស់ក្រុមហ៊ុន Gojo តាមរយៈតំណភ្ជាប់ Gojo’s website

សកម្មភាគពិធីជប់លៀងប្រចាំឆ្នាំសម្រាប់បុគ្គលិក ឆ្នាំ ២០១៨