
កម្មវិធី សម្អាតទីក្រុង ស្ថិតក្នុងតំបន់ប្រតិបត្តិការស្រុកកៀនស្វាយ
នាថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០២៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ី បានរៀបចំកម្មវិធី សម្អាតទីក្រុង ស្ថិតក្នុងតំបន់ប្រតិបត្តិការភូមិកោះប្រាក់ ឃុំកោះធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជាការប្តេជ្ញាចិត្តរបស់យើងក្នុងការរួមចំណែកក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៖
គោលដៅ១១៖ ទីក្រុង និងសហគមន៍ប្រកបដោយចីរភាព
កម្មវិធីនេះមានការចូលរួមពីបុគ្គលិកចំនួន ២២ នាក់ (ស្រ្តី១០នាក់ និងបុរស១២នាក់) សមាជិកគ្រួសារបុគ្គលិកចំនួន៣នាក់ និងសមាជិកក្រុមការងារឃុំកោះធំ ចំនួន១២នាក់។ យើងយកចិត្តទុកដាក់លើសកម្មភាពនេះជាសកម្មភាពដែលជួយទៅសង្គម និងជាការរួមចំណែកទទួលខុសត្រូវរបស់យើងចំពោះ
បរិស្ថាន។
#MAXIMA #CityClean #GreenCityliving












