កម្ចីយានយន្ត / កម្ចីបន្ថែម
មកដល់ឆាប់ៗនេះ
កម្ចីបន្ថែមតាមរយៈឌីជីថល គឺជាប្រាក់កម្ចីអនឡាញដែលមានភាពងាយស្រួល មានស្តង់ដារ និងសុវត្ថិភាពខ្ពស់ពី ម៉ាក់ស៊ីម៉ា។ ផលិតផលកម្ចីនេះរចនាឡើងសម្រាប់អតិថិជនទាំងអស់ដែលកំពុងមានសមតុល្យកំពុងជំពាក់ ម៉ាក់ស៊ីម៉ា ដាក់ស្នើកម្ចីតាមរយៈកម្មវិធីលើទូរស័ព្ទដៃ ក្នុងគោលបំណងប្រើប្រាស់សម្រាប់សម្រួលដល់ការខ្វះខាតដោយសារការបើកប្រាក់ខែយឺតយ៉ាវ ឬតម្រូវការចាំបាច់ផ្ទាល់ខ្លួនមួយចំនួន ជាមួយទំហំកម្ចីរហូតដល់ ៦០០ ដុល្លារភ្លាមៗ។
អត្ថប្រយោជន៍ដែលទទួលបាន
- ដំណើរការរហ័ស ការស្នើសុំ និង ការបើកប្រាក់ធ្វើឡើងភ្លាមៗនៃថ្ងៃធ្វើការ។
- អត្រាការប្រាក់ទាបសមរម្យ
- មិនទាមទារទ្រព្យធានា ឬទ្រព្យបញ្ចាំ
- មិនទាមទារអ្នករួមខ្ចី
- ការបើកប្រាក់ ឬទូទាត់កម្ចីអាចធ្វើឡើងនៅតាមភ្នាក់ងារវីងដែលនៅជិតលោកអ្នកបំផុត។
លក្ខណៈផលិតផល
- រូបិយប័ណ្ណ ប្រាក់រៀល និងដុល្លារ
- ចំនួនប្រាក់កម្ចី រហូតដល់ ៦០០ ដុល្លារ (សមមូលនឹងប្រាក់រៀល)
- វិធីសាស្រ្តនៃការសងត្រលប់ រំលោះថេរ
- អត្រាការប្រាក់ ១.៥០% ក្នុងមួយខែ
- រយៈពេលកម្ចីរហូតដល់ ១២ ខែ
- មិនទាមទារទ្រព្យធានា
- មិនទាមទារអ្នករួមខ្ចី
លក្ខខណ្ឌអាចផ្តល់កម្ចីជូន
- សញ្ជាតិខ្មែរ
- អាយុចាប់ពី ១៨ ដល់ ៦៥ឆ្នាំ
- រស់នៅអចិន្ត្រៃយ៍ក្នុងតំបន់ប្រតិបត្តិការរបស់ ម៉ាក់ស៊ីម៉ា
- ជាអតិថិជនដែលកំពុងមានសមតុល្យជំពាក់ម៉ាក់ស៊ីម៉ាដែលមានប្រវត្តិឥណទានល្អ
- ប្រើប្រាស់ស្មាតហ្វូន និងមានដំឡើងកម្មវិធីម៉ាក់ស៊ីម៉ានៅលើទូរស័ព្ទដៃ
Loan Calculator
The estimated monthly payment for your loan request is
USD
This result is for informational purposes only, and additional charges may apply.
កម្ចីផ្សេងៗ
ផលិតផលកម្ចីមានទ្រព្យធានា
ទម្រង់ស្នើសុំកម្ចី (មកដល់ឆាប់ៗ)