កម្មវិធី សម្អាតទីក្រុង

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ី តែងតែយកចិត្តទុកដាក់ និងចូលរួមក្នុងកិច្ចការសង្គមជាច្រើន ហេតុដូចនេះយើងបានបង្កើតនូវ “កម្មវិធីសម្អាតទីក្រុង” នេះឡើង ដោយសង្កេតឃើញថាសកម្មភាពទាំងនេះ ជាសកម្មភាពដែលជួយទៅសង្គម និងជាការរួមចំណែកទទួលខុសត្រូវរបស់យើងចំពោះបរិស្ថាន។ ពេលនេះគឺជាពេលដែលយើងត្រូវផ្តល់អត្ថប្រយោជន៍ទៅកាន់អតិថិជន និងសហគមន៍របស់យើង។